NGOs ដាក់អ្នកអង្កេត ២ម៉ឺននាក់ ឃ្លាំមើលការបោះឆ្នោតឃុំ-សង្កាត់
ភ្នំពេញ៖(ខ្មែរថាមស៍)បណ្ដុំអង្គការសង្គមស៊ីវិលចំនួន៣៨អង្គការដែលបានបង្កើតបន្ទប់ស្ថានការណ៍សម្រាប់ឃ្លាំមើលដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ បានដាក់ផែនការដំបូងដោយគ្រោងពង្រាយអ្នកសង្កេតការណ៍ជាង ២ម៉ឺននាក់ នៅគ្រប់ការិយាល័យបោះឆ្នោតនៅតាមឃុំ-សង្កាត់ទូទាំងប្រទេស និងកំណត់យកគោលការណ៍ ៩ចំណុច ដើម្បីវាយតម្លៃ និងវិភាគទៅលើដំណើរការ និងលទ្ធផលនៃការបោះឆ្នោតនោះថា មានភាពសេរី យុត្តិធម៌ និងអាចទទួលយកបាន ឬអត់។ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ការចាប់ផ្តើមដំណើរការបន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោតឆ្នាំ២០១៧»នៅសណ្ឋាគារសាន់វេ កាលពីថ្ងៃម្សិលមិញ លោក ជាង សុខានាយកប្រតិបត្តិអង្គការ YRDP និងជាសមាជិកបន្ទប់ស្ថានការណ៍ បានថ្លែងថា ការដាក់អ្នកសង្កេតការណ៍នៅគ្រប់ការិយាល័យបោះឆ្នោតទូទាំងប្រទេស សម្រាប់ឃ្លាំមើលដំណើរការបោះឆ្នោត នឹងអាចជួយទប់ស្កាត់មិនឲ្យមានជម្លោះនយោបាយនៅក្រោយការបោះឆ្នោត។ លោកបានបន្តថា៖ «បើសិនជាធ្វើបែបនឹងបានស្រុកយើង អារឿងទំនាស់នៃការបោះឆ្នោតចុងក្រោយហ្នឹង វានឹងត្រូវបានកាត់បន្ថយហើយ»។ តែយ៉ាងណា មកដល់ពេលនេះ ថវិកាសម្រាប់ផ្គត់ផ្គង់ដល់អ្នកសង្កេតការណ៍នៅមានកង្វះខាតនៅឡើយដោយត្រូវការប្រមាណ ២០ម៉ឺនដុល្លារទៀត សម្រាប់អ្នកសង្កេតការណ៍ដែលនៅខ្វះជាង ៩០០០នាក់ទៀត។ លោក គឹម ឈន អ្នកសម្របសម្រួលជាន់ខ្ពស់ នៃកម្មវិធីនៃបន្ទប់ស្ថានការណ៍ បានឲ្យដឹងថា តាមគម្រោងជាបឋម បន្ទប់ស្ថានការណ៍ នឹងជ្រើសរើសអ្នកសង្កេតការណ៍រយៈពេលខ្លីនៅថ្នាក់ភូមិ និងឃុំចំនួន១៤៥០០នាក់សិនខណៈដែលអ្នកសង្កេតការណ៍រយៈពេលវែងនៅថ្នាក់ស្រុក និងថ្នាក់ខេត្តមានចំនួន ៣០០នាក់ សម្រាប់ធ្វើការជ្រើសរើស បណ្តុះបណ្តាល និងដាក់ពង្រាយអ្នកសង្កេតការណ៍ភូមិឃុំ។ នាយកប្រតិបត្តិអង្គការ CENTRAL និងជាសមាជិកបន្ទប់ស្ថានការណ៍ លោក […]
Read more ›
សង្គមស៊ីវិល ប្រកាសដំណើរការបន្ទប់ស្ថានការណ៍បោះឆ្នោតឆ្នាំ២០១៧
ភ្នំពេញ៖(ខ្មែរថាមស៍)ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខិតជិតមកដល់ក្រុមអង្គការសង្គមស៊ីវិលនិងសមាគមមិនមែនរដ្ឋាភិបាលនៅកម្ពុជាបានប្រកាសចាប់ដំណើរការបន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោតឆ្នាំ២០១៧ដោយគ្រោងដាក់ពង្រាយអ្នកសង្កេតការណ៍ជាង ២ម៉ឺននាក់ នៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស។ បន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោតឆ្នាំ២០១៧ ត្រូវបានប្រកាសដំណើរការចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ រហូតដល់ខែកក្កដា ឆ្នាំ២០១៧។ បន្ទប់នេះ គឺជាទីតាំងប្រមូលផ្តុំនៃសមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) អង្គការសង្គមស៊ីវិលឯករាជ្យ និងអ្នកជំនាញ ដើម្បីប្រមូលផ្តុំធនធាន បង្កើនសមត្ថភាព និងរួមចំណែកសហការជាមួយមូលនិធិ ឬគាំទ្រ ដើម្បីដំណើរការផែនការដាក់ពង្រាយអ្នកសង្កេតការណ៍ ក្នុងស្រុកនៅថ្ងៃបោះឆ្នោត។ បន្ទប់នេះ ក៏ជាវេទិកានៃការសហការគ្នា ដែលអាចឲ្យមានការចែករំលែក និងធ្វើបច្ចុប្បន្នភាពព័ត៌មាន បង្កើតឲ្យមានការសិក្សាវាយតម្លៃ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត ព្រមទាំងការធ្វើអន្តរាគមន៍ភ្លាមៗចំពោះបញ្ហា និងហានិភ័យនៃភាពអសន្តិសុខ និងការយាយី ដែលទាក់ទងនឹងស្ថានភាពបោះឆ្នោតនាពេលខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។ លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC) និងជាសមាជិកនៃសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) បានឲ្យដឹងថា បច្ចុប្បន្នបន្ទប់ស្ថានការណ៍នេះ មានអង្គការជិត ៥០ ជាសមាជិក និងបន្តបើកឲ្យមានការចូលរួមពីអង្គការ សមាគម និងសហជីពផ្សេងៗទៀត ដើម្បីរួមចំណែកក្នុងកិច្ចការងារ តាមដានដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា […]
Read more ›
សង្គមស៊ីវិលចាប់ផ្ដើមកម្មវិធី “បន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោត” ដើម្បីឃ្លាំមើលការបោះឆ្នោត
ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោត ប្រកាសចាប់ផ្ដើមដំណើរការកម្មវិធីមួយឈ្មោះថា “បន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោតឆ្នាំ២០១៧” ដោយចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ រហូតដល់ខែកក្កដា ឆ្នាំ២០១៧។ បន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោត បង្កើតឡើងដើម្បីឃ្លាំមើល ឬសង្កេតការណ៍បោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។ កម្មវិធីឈ្មោះ “បន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោត” ដែលក្រុមអង្គការសង្គមស៊ីវិលបង្កើតឡើងនេះ ដើម្បីរួមចំណែកក្នុងការសង្កេតការណ៍ ឃ្លាំមើល និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត។ កម្មវិធីនេះមានផែនការដាក់ពង្រាយអ្នកសង្កេតការណ៍នៅតាមការិយាល័យបោះឆ្នោតទាំងអស់ទូទាំងប្រទេសកម្ពុជា ដែលមានប្រមាណជាង ២ម៉ឺនការិយាល័យ។ នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថាអង្គការ និចហ្វិក (NICFEC) លោក សំ គន្ធាមី ឱ្យអាស៊ីសេរី ដឹងនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ថា កម្មវិធីនេះគឺត្រូវការមនុស្សប្រមាណ ២ម៉ឺននាក់ ដើម្បីធ្វើសង្កេតការណ៍នៅតាមការិយាល័យបោះឆ្នោតទាំងអស់។ លោកថា អ្នកសង្កេតការណ៍នឹងបញ្ជូនលទ្ធផលឆ្នោតមកកាន់ “បន្ទប់ស្ថានការណ៍បោះឆ្នោត” ដើម្បីផ្សាយលទ្ធផលភ្លាមៗតាមដែលអាចធ្វើទៅបាន។ លោក សំ គន្ធាមី៖ «នៅពេលដែលយើងទទួលបានទិន្នន័យនៃការរាប់សន្លឹកឆ្នោតតាមការិយាល័យទាំងអស់ដែលអ្នកសង្កេតការណ៍បានបញ្ជូនមក ទីមួយយើងនឹងផ្សាយព័ត៌មានលទ្ធផលនៃការបោះឆ្នោត ប៉ុន្មានក្រោយដែលអាចធ្វើទៅបាន។ រៀបចំបញ្ចេញរបាយការណ៍បឋមពីលទ្ធផលនៃការបោះឆ្នោតនីមួយៗហ្នឹង។ បោះឆ្នោតឃុំ យើងនឹងចេញរបាយការណ៍ក្នុងយប់ហ្នឹងតែម្ដង»។ នាយកប្រតិបត្តិនៃអង្គការនិចហ្វិក លោក សំ គន្ធាមី […]
Read more ›
តើអ្វីទៅជា”បន្ទប់ស្ថានការណ៍”?
តើអ្វីទៅជា”បន្ទប់ស្ថានការណ៍”? តើគេជួយដោះស្រាយជម្លោះនយោបាយក្រោយពេលបោះឆ្នោតតាមវិធីណា? តើគេមានយុទ្ធសាស្រ្តអ្វីដើម្បីធានាថាលទ្ធផលនៃការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាប្រកបទៅដោយភាពត្រឹមត្រូវនិងយុត្តិធម៌? សូមស្តាប់នូវបទសម្ភាសន៍ជាមួយនឹងលោក ជាង សុខា នាយកប្រតិបត្តិនៃកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ដែលចូលរួមនៅក្នុងបន្ទប់ស្ថានការណ៍នេះ។ ដកស្រង៖ វិទ្យុ SBS អូស្ត្រាលី
Read more ›