បន្ទប់ស្ថានការណ៍ គឺជាបណ្តុំនៃអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារពាក់ព័ន្ទនឹងការបោះឆ្នោត ដែលមានគោលបំណងរួមគ្នា គឺធ្វើយ៉ាងណាឲ្យការបោះឆ្នោតដែលមានតម្លាភាព និងយុត្តិធម៌។
តើបន្ទប់ស្ថានការន៍បង្កើតឡើងស្របច្បាប់ដែរឬទេ?
បន្ទប់ស្ថានការណ៏មិនមែនជាស្ថាប័នទេគឺវាជាវេទិការសម្រាប់ជួបជុំសមាជិកមកពីអង្គការ សមាគមដែលបានចុះឈ្មោះជាផ្លូវការជាមួយរដ្ឋាភិបាលហើយបានចាប់អារម្មណ៏ចូលរួមក្នុងការលើកកំពស់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។ យោងរដ្ឋធម្មនុញ្ញ មាត្រា៣៥, មាត្រា៤១ និងមាត្រា៤២។
តើបន្ទប់ស្ថានការណ៍ និងគបជខុសគ្នាដូចម្តេច?
បន្ទប់ស្ថានការណ៏មិនមែនជាស្ថាប័នទេគឺវាគ្រាន់តែជាវេទិរបស់អង្គការសង្គមស៊ីវិល ចំណែក គបជ គឺជាស្ថាប័នរដ្ឋ
តើស្ថាប័នណាខ្លះដែលជាសមាជិករបស់បន្ទប់ស្ថានការណ៍?
NICFEC, ADHOC, LICADHO, SILAKA, YRDP, KYSD, PDP-Center, CCFC, CENTRAL, STT, CCIM, CYN, GADC, CCC, NGO Forum, HRTF, DPA, KYA, FACT, WMC, CLEC, YCUD, CIYA, YEDP, CYWEN, IDEA, CFSWF, YFP, PBO, NGO CEDAW, CVS, TIC.
តើនរណាខ្លះអាចចូលរួមក្នុងបន្ទប់ស្ថានការណ៍បាន?
ស្ថាប័នដែលជាសមាជិកខាងលើ
តើមូលិធិសាក្សីនៃលទ្ធផលបោះឆ្នោត២០១៧ យកទៅធ្វើអ្វី?
ការបណ្តុះបណ្តាល និងសំភារៈ, ការដាក់ពង្រាយអ្នកសង្កេតការណ៍ និង ការគ្រប់គ្រង
តើថវិកា ២២ដុល្លា ឬ៨៨,០០០រៀល នោះត្រូវចំណាយលើអ្វីខ្លះ?
ការបណ្តុះបណ្តាល និងសំភារៈ = ១០ដុល្លា ឬ៤០,០០០រៀល
ការដាក់ពង្រាយអ្នកសង្កេតការណ៍ = ១០ដុល្លា ឬ៤០,០០០រៀល
ការគ្រប់គ្រង = ២ដុល្លា ឬ៨,០០០រៀល។
ការបណ្តុះបណ្តាល និងសំភារៈ = ១០ដុល្លា ឬ៤០,០០០រៀល
ការដាក់ពង្រាយអ្នកសង្កេតការណ៍ = ១០ដុល្លា ឬ៤០,០០០រៀល
ការគ្រប់គ្រង = ២ដុល្លា ឬ៨,០០០រៀល។
តើខ្ញុំអាចចូលមូលិធិ តាមចំនួនថវិកាដែលខ្ញុំមានបានដែរឬទេ?
ដើម្បីជួយសម្រួលដល់ការគ្រប់គ្រងមូលនិធិគណកម្មការនៃបន្ទប់ស្ថានការណ៏លើកទឹកចិត្តសប្បុរសជនអោយរៃអង្គាសមូលនិធិអោយបានចំនួន២២ដុល្លា ឬ ៨៨,០០០រៀលមុនពេលផ្ញើទៅ៖
គណនេយ្យធនាគារ អេស៊ីលីដា (ACLEDA) លេខ៖ 2900- 02-586555 -15
ឈ្មោះគណនេយ្យ ៖ COMFREL-SR
និង SWIFT Codes : ACLBKHPP
គណនេយ្យធនាគារ អេស៊ីលីដា (ACLEDA) លេខ៖ 2900- 02-586555 -15
ឈ្មោះគណនេយ្យ ៖ COMFREL-SR
និង SWIFT Codes : ACLBKHPP
តើខ្ញុំអាចស័គ្មចិត្តចូលរួមជាអ្នកអង្កេតការណ៍របស់បន្ទប់ស្ថានការណ៍បានដែរឬទេ?
បាន។ សូមទាក់ទងទៅកាន់ លេខ…
នៅក្នុងខេត្តរបស់ខ្ញុំមានគេជ្រើសរើសអ្នកអង្កេតការណ៍បោះឆ្នោត។ តើពួកគេជាសមាជិកបន្ទប់ស្ថានការណ៍ដើរឬទេ?
បើអ្នកជ្រើសរើសជាសមាជិករបស់បន្ទប់ស្ថានការណ៏ដូចបានជំរាប់ជូនខាងលើនោះការជ្រើសរើសពិតជាស្ថិតក្នុងកិច្ចការបស់បន្ទប់ស្ថានការណ៌។